ព័ត៌មានជាតិ

Update៖ រថយន្តយីឌុប ពណ៌ដីឥដ្ឋ បើកលឿនជ្រុលបុក និងកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ឡើងខ្ទេចសាកសព

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ យ៉ាងរន្ធត់មើលសពលែងស្គាល់ ខណ:កំពុងជិះម៉ូតូសុខៗ ស្រាប់តែមានរថយន្តយីឌុបបើកមកពីក្រោយ ក្នុងល្បឿនលឿនជ្រុលបុក និងកិន ហើយព្យាយាមបើករត់បានចម្ងាយ ប្រហែល៣០០ម៉ែត្រ ក៏ឈប់រួចរត់គេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិតាំងរនាម សង្កាត់បន្ទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ សាវឿន ភេទប្រុស អាយុប្រហែល៦០ឆ្នាំ ស្លៀកខោ ក្រណាត់ ពណ៌ទឹកដោះគោ ពាក់អាវក្រណាត់សឆ្នូត ដៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BR 2500 ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តយីឌុប ពណ៌ដីឥដ្ឋ គ្មានផ្លាកលេខធ្វើដំណើរមកពីក្រោយ ក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង ក៏ជ្រុលមកបុករួចកិន បណ្តាលឲ្យជនរងគ្រោះបែកក្បាលចេញខួរ ស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តមិនបានព្យាយាម បើករត់បានប្រហែល៣០០ម៉ែត្រ ម្ចាស់ក៏ឈប់រួចចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ច កំពុងស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់