ព័ត៌មានជាតិ

រថយន្ត FORD មួយគ្រឿង ផ្លាកលេខភ្នំពេញ 2AP 56 31 បុកតូបលក់អីវ៉ាន់ចាប់ហួយចំនួន២ បណ្តាលឲ្យមានអ្នករបួស និងរងការខូចខាត

សៀមរាប: ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកតូបលក់អីវ៉ាន់ចាប់ហួយចំនួន២តូប នៅចំណុចភូមិ ត្រពាំងទឹម ឃុំកណ្ដែក ស្រុកបាសាទបាគង ខេត្តសៀមរាប ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត១គ្រឿងម៉ាក FORD ពណ៌ ទឹកក្រូច ផ្លាកលេខ ភ្នំពេញ 2AP 56 31 បើកបរដោយឈ្មោះ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីលិចទៅកើត បានបុកតូបលក់អីវ៉ាន់ចាប់ហួយចំនួន២តូប៖

១-តូបរបស់ឈ្មោះ ណូ បូរ៉ា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប គ្មានរបួស
២.-តូបរបស់ឈ្មោះ ស៊ីន គាន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសធ្ងន់) និងរបស់ប្រពន្ធ និងកូននៅក្នុងតូប៖ ១.ឈ្មោះ ថុល រដ្ឋា ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិដូចគ្នា ( របួសស្រាល)
២. ឈ្មោះ គាន កាក់ការ ភេទស្រី អាយុ៩ឆ្នាំ( របួសស្រាល) ។ ចំណែកអ្នករបូសបានបញ្ជួនទៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ។

ក្រោយពេលកើតហេតុរួច អ្នករថយន្ដបានរត់គេចខ្លួនបាត់ ។

មូលហេតុ៖ រថយន្តបែកកង់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីស្វែងរកម្ចាស់ ចូលខ្លួនមកដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់