ព័ត៌មានជាតិ

ស្រ្តីម្នាក់របួសធ្ងន់ករណីជិះម៉ូតូបុកជាមួយរថយន្ត នៅសង្កាត់ ប៉ៃលិន

ប៉ៃលិន: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៦ និង០៥ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង០១ ករណី រវាងម៉ូតូបុករថយន្ត នៅលើផ្លូវជាតិ លេខ៥៧ ស្ថិត នៅភូមិអូរពុកក្រោម សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បណ្តាលឲ្យខូចខាតរថយន្តចំនួន ០១គ្រឿង ,ម៉ូតូ០២ គ្រឿង និង របួលមនុស្សធ្ងន់ ០២ នាក់។
អ្នកបើកបររថយន្ត ឈ្មោះ ផល ណារី ភេទស្រី អាយុ៣៧ ឆ្នាំ រស់នៅភូមិ អូរតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បេីកបររថយន្តម៉ាក NISSAN NAVARA 2019 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ប៉ៃលិន 2B 8287 បេីកបរឆ្លងផ្លូវ ។
អ្នកបេីកបរម៉ូតូឈ្មោះ អឹង ប៉េងឡុង ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិប៉ាហ៉ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសធ្ងន់ អ្នករួមដំណេីរឈ្មោះ គ្រាង មួយគីម ភេទស្រី អាយុ១៥ ឆ្នាំ រស់នៅភូមិ អូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួស ធ្ងន់ វត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅការិយាល័នគរបាលចរចារណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរងចាំការដោះស្រាយទៅតាមនិតិវិធី៕

 

មតិយោបល់