ព័ត៌មានជាតិ

សង្ស័យសុំម្តាយគេងជាមួយតែមិនព្រមទើបសម្រេចចិត្តចង.កសម្លាប់ខ្លួនទាំងវ័យក្មេង

ភ្នំពេញៈ បុរសម្នាក់បានធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅផ្ទះផ្លូវបេតុងបុរីផុនស៊ុយ ក្រុមទី៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឡេង ចំណាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះផ្លូវបេតុងបុរីផុនស៊ុយ ក្រុមទី៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការឆ្លើយបំភ្លឺពីឈ្មោះ ប្រាក់ ណាវី ភេទស្រី អាយុ៥៧ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះ(សព) បានឲ្យដឹងថាកាលេពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទីយប់ ជនរងគ្រោះ ឡេង ចំណាន (សព) បានចូលដេកដូចធម្មតាប៉ុន្តែចេះតែសុំគាត់ជាម្តាយគេងជាមួយ តែគាត់មិនព្រមឲ្យដេកជាមួយទេ ហើយរូបគាត់ជាម្តាយក៏មិនចាប់អារម្មណ៍ដែររហូតដល់ព្រឹកឡើងថ្ងៃទី២៨ នេះនៅវេលាម៉ោងកើតហេតុ គាត់ជាម្តាយបានភ្ញាក់ពីដំណេកទៅមើលកូនស្រាប់តែឃើញចង.ក សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុគ្រួសារជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញរួចក្រោយការពិនិត្យកោសល្យវិច័យឃើញថាសពពិតជាចង.កសម្លាប់ខ្លួនពិតប្រាកដ៏មែលទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់