ព័ត៌មានជាតិ

ជនរងគ្រោះម្នាក់ ត្រូវអ្នកផឹកស៊ីជាមួយគ្នា កាប់ពីក្រោយជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់

កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនរងគ្រោះម្នាក់ ត្រូវបានជនសង្ស័យកាប់ពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី នៅចំណុចរោងចាំចំការ ភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តណ្តាល។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុខ ប៊ុនយ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (របួសធ្ងន់)។ ជនស្ស័យឈ្មោះ សារ៉ាយ សុខរ៉េន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន)។

លោកស្នងការរងបន្តថា នៅថ្ងៃទីខែឆ្នាំកើតហេតុវេលាម៉ោង០៩ព្រឹក ឈ្មោះ សារាយ សុខរ៉េន បានសុំប្រាក់ម្តាយ៥០០.០០០រៀលយកទៅទិញម៉ាស៊ីនបូមទឹកដាក់ដំណាំ លុះដល់វេលាម៉ោងប្រហែល១០ព្រឹកឈ្មោះ សារ៉ាយ សុខរ៉េន (ជនសង្ស័យ) និងឈ្មោះ សុខ ប៊ុនយ៉ុង (ជនរងគ្រោះ) បានយកម៉ាស៊ីនបូមទឹក ទៅដល់ផ្ទះរួចហើយ ជនសង្ស័យបានប្រាប់ម្តាយថាសុំជូន អាយ៉ុង (ជាជនរងគ្រោះ) ទៅរោង(ជនរងគ្រោះ)រួចក៏បានផឹកស្រាបៀ ជាមួយគ្នា មាន០៣នាក់៖ ១.ជនរងគ្រោះ, ២.ឈ្មោះសារ៉ាយ សុខរ៉ន ភេទប្រុស, ៣.ឈ្មោះឈៀង ឆូយ ភេទប្រុស នៅរោងចាំចំការ ឈ្មោះងោះ សំរឿន ភេទស្រី (ម្តាយជនរងគ្រោះ) លុះដល់ម៉ោង១៣និង៣០នាទី មានឈ្មោះអែម ផៃ ភេទប្រុស អាយុ៤៥ឆ្នាំ មកចូលរួមផឹកជាមួយគ្នា ដល់វេលាម៉ោង១៨និង៣០នាទី ជនសង្ស័យក៏បានកាប់ទៅលើ ជនរងគ្រោះពីខាងក្រោយជាច្រើនកាំបិត ដោយមិនដឹង មូលហេតុបណ្តាលឲ្យរងរបួសធ្ងន់។

ជនសង្ស័យធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ ។ ជនរងគ្រោះសំរាកព្យាបាលនៅ មណ្ឌលសុខភាពតាលន់។

បច្ចុប្បន្នករណីនេះកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាល កំពុងកសាងសំណុំរឿង និងកំពុងបន្ត ស្វែងរកមុខសញ្ញាជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់