ព័ត៌មានជាតិ

លួចទ្រព្យសម្បត្តិ មិនទាន់បានសម្រេចផង ម្ចាស់ចាប់ជាប់ល្មម

ភ្នំពេញ: នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥ និង៣០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចក្នុងផ្ទះសង់ថ្មីគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ទូច ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) បានប៉ុនប៉ងលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ឈ្មោះ សយ ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរវិស្វករសំណង់ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវ៦០៨ ភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ បាត់បង់កញ្ចក់០១ផ្ទាំង , សម្ភារ:បន្សល់ទុកកាបូបស្ពាយ០១ , កន្ត្រៃកាត់ដែក០១ , កាំបិតបុ័ងតោ០១ ដុំថ្ម០១ដុំ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់