ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ ជនរងគ្រោះ២នាក់ ស្លាប់ក្នុងករណីអគ្គិភ័យឆេះឃ្លាំង បានបន្សល់ទុក ឲ្យប្រពន្ធកូនរស់នៅកំព្រា ឯខេត្តតាកែវ និងកំពង់ស្ពឺ

ភ្នំពេញៈ ករណីអគ្គិភ័យឆេះ ឃ្លាំងក្រុមហ៊ុន ឡុង ភឿង មួយកន្លែង បណ្តាលឲ្យជនរងគ្រោះ២នាក់ស្លាប់ កាលពីនៅវេលាម៉ោង១២និង៣០ នាទីយប់រំលងអធ្រាត្រថៃ្ង សុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅផ្លូវ៣៥៨ ក្រុមទី៣០ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ ស៊ិន ណាត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរម្ចាស់ឃ្លាំង , មូលហេតុ៖ កំពុងស្រាវជ្រាវ ។ ប្រភេទសំណង់ៈ ដែកប្រក់សង្ក័សី (ទំហំ ២១ម៉ែត្រ x ២៥ម៉ែត្រ ) ។

ការខូចខាតសំភារៈ -ឆេះឃ្លាំង (ទំហំ ២១ម៉ែត្រ x ២៥ម៉ែត្រ ) អស់ចំនួន ០១ ឃ្លាំង, -ឆេះទំនិញថង់ប្លាស្ទិកស្តុបក្នុងបន្ទប់
– ឆេះសម្ភារៈប្រចាំថ្ងៃអស់ទាំងស្រុង នឹងបានឆេះរោលដាលដល់ផ្ទះអ្នកជិតខាងចំនួន០៣ ល្វែង ផងដែរ ។

ករណីខាងលើនេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន០២នាក់៖ ទី១-ឈ្មោះ សយ ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ,មុខរបរកម្មករ ស្នាក់នៅ ទីតាំងកើតហេតុខាងលើ ។ ទី២-ឈ្មោះ វ័ន្ត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅស្រុកគិរីវង់ ខេត្តតាកែវ, មុខរបរកម្មករ ស្នាក់នៅ ទីតាំងកើតហេតុខាងលើ ។ របួសមនុស្សគ្មាន ។

រថយន្តការិយាល័យអគ្គិភ័យ: ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់១៨០ឡាន ស្មើនឹង៧២០ម៉ែត្រគូប។
រថយន្ត ពន្លត់អគ្គិភ័យជំនួយរួមមាន៖- រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន ស្មើនឹង ៦០ម៉ែត្រគូប, -រថយន្តអគ្គិភ័យកងរាជអាវុធហ្ថតរាជធានីភ្នំពេញចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន ស្មើនឹង៦០ ម៉ែត្រគូប,-រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ ឡាន ស្មើនឹង៦០ ម៉ែត្រគូប,- រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន០៦ឡាន ប្រើប្រាស់ទឹកអស់ចំនួន៣០ ឡាន ស្មើនឹង១២០ ម៉ែត្រគូប,- រថយន្តអគ្គិភ័យក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ ឡាន ស្មើនឹង៣០ ម៉ែត្រ គូប
– រថយន្តអគ្គិភ័យអូឡាំព្យាចំនួន០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ ឡាន ស្មើនឹង២០ ម៉ែត្រគូប
– រថយន្តអគ្គិភ័យង៧០ ចំនួន០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ ឡាន ស្មើនឹង៨០ ម៉ែត្រ គូប
– ពន្លត់ចប់ : នៅវេលាម៉ោង ១០និង០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែរ ៕

មតិយោបល់