ភ្នំពេញៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថារបាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ នៅ ថ្ងៃ ទី ១៨ ខែសីហា ឆ្នាំ ២០២០ នេះ ការ រឹត បន្ដឹង ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក រក ឃើញ មធ្យោបាយ ល្មើស សរុប ចំនួន ៦៩៤ គ្រឿង ក្នុង នោះ មាន ម៉ូតូ ចំនួន ៥១២ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
ដោយឡែក ក្នុង រយៈពេល ១៨ ថ្ងៃ ( ចាប់ពី ថ្ងៃ ០១ ដល់ ថ្ង ទី ១៨ ខែសីហា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក រក ឃើញ មធ្យោបាយ ល្មើស សរុប ចំនួន ១៥,៦៨២ គ្រឿង ក្នុង នោះ មាន ម៉ូតូ ចំនួន ១១,៣៧៣ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ១៨ថ្ងៃ នៃ ខែសីហា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ថ្មី ក្នុង ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ៕
មតិយោបល់