ព័ត៌មានជាតិ

ប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច ហើយជាប់ខ្នោះទៀត

ភ្នំពេញ: នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចបន្ទប់ជួលលេខ៣ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០១នាក់ ឈ្មោះ សៀង សុភ័ក្ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចម្ការឱឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ( មានសារធាតុញៀន) បានប៉ុនប៉ងលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ យ៉ាន់ ពិសី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលលេខ៣ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់គ្មាន , សម្ភារ:បន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកឡេតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HP-2252របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់