ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តព្រូសបុកអូសមនុស្សជិត ១គីឡូ រងរបួសធ្ងន់ នៅខណ្ឌមានជ័យ

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តព្រូស បុកមនុស្សអូសជិត ១គីឡូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុអ្នកបើកបរ ត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ជូនសមត្ថកិច្ច យកទៅសាកសួរនាំតាមនីតិវិធី រីឯអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់