ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង័្សយម្នាក់ បន្លំចូលលួចប្រាក់ នៅស្រុកថ្មគោល

បាត់ដំបងៈ នៅថ្ងៃសុក្រ០១រោច ខែមាឃ ឆ្នាំជូតទោស័កព. ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៥និង១៥នាទី ចំណុចក្រុមទី ១៤ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីបន្លំចូលក្នុងលំនៅដ្ឋានលួច ប្រាក់របស់ជនរងគ្រោះឈ្មោះ សេង ឡាយ ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ យកអស់ប្រាក់រៀលចំនួន ១,៦៩០,០០០ (មួយលានហុកសិបប្រាំបួនម៉ឺនរៀល)។

ក្នុងពេលកំពុងធ្វើសកម្មភាពនេះ ក៏ត្រូវបានប្រជាពលរដ្ឋនៅទីនោះឃាត់ខ្លួនបាន និងប្រគល់ជូនសមត្ថកិច្ច ។
ជនសង្ស័យមានឈ្មោះ ធឿន ប៊ុនថៃ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

នៅជាប់ខ្លួនរបស់ជនសង័្សយមានប្រាក់រៀលចំ នួន ១,៦៩០,០០០ (មួយលានហុកសិបប្រាំបួនម៉ឺន រៀល)ជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយត្រូវបានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញចាត់វិធានការ បន្តតាមផ្លូវច្បាប់៕

មតិយោបល់