កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ១ក្រុម ប្រដាប់ដោយដាវ កាំបិតមកកាប់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ ខណៈរូបគេ និងមិត្តភក្តិកំពុងអង្គុយលេងនៅរមណីយដ្ឋានមួយ ។
ហេតុការណ៍នេះបានកើតឡើងនៅនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ចំណុចរមណីយដ្ឋាន ជន្លុងម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ភុំ សាមុត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនដៃដល់មានគ្នាប្រហែល១០នាក់មិនស្គាល់អត្តសញ្ញាណ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃ៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦និង៣០នាទី ជនរងគ្រោះបានទៅលេងនៅរមណីយដ្ឋាន ជន្លុងម្លូរជាមួយមិត្តភក្ត្រ ស្រីៗ ចំនួន០៤នាក់ទៀតដែលមាន ៖
១.ឈ្មោះ ចិត្ត នីតី ភេទស្រីអាយុ ១៧ ឆ្នាំ មុខរបរសិស្សនៅអង្គស្រែពោធ៍ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
២.ឈ្មោះ ផល ស្រីលក្ខ័ ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរសិស្ស នៅភូមិ ច្រកក្រសាំង ឃុំទូលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល
៣.ឈ្មោះ ធា សុជាតា ភេទស្រីអាយុ១៧ឆ្នាំបុខរបរ សិស្សនៅភូមិទន្លាប់ ឃុំទួលព្រេចស្រុកអង្គស្នួល ខេត្តកណ្តាល និង
៤.ឈ្មោះសរ ស្រីលក្ខ័ ភេទស្រីអាយុ១៦ ឆ្នាំមុខរបរសិស្ស នៅភូមិពោធិបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លុះដល់មោង១៦ជាង ស្រាប់តែមានមនុស្ស១ក្រុម ប្រហែល១០នាក់ ជិះម៉ូតូមានកាន់កាំបិត ដាវមកកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនមកព្យាបាលរបួសនៅមន្ទីរពេទ្យអាត អន្ទុងក្រវៀន ហើយបន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរលោកសង្ឃរាជធានីភ្នំពេញបន្តទៀត ។ ករណីនេះសមត្ថកិច្ច កំពុងបន្តចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត តាមនីតិវិធី ៕
មតិយោបល់