ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ នឹកស្មានតែរួចខ្លួនលួចបានបួនថ្ងៃហើយ នៅជាប់ខ្នោះរបស់សមត្ថកិច្ចដដែល

ភ្នំពេញៈ ជនសង្ស័យម្នាក់ បន្ទាប់ពីលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបាន៤ថ្ងៃ ត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ទ្រី ចនី្ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងកន្លែងឃាត់ខ្លួន ។
ចំណែកជនរងគ្រោះឈ្មោះ អ៊ុយ កុសល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរមានទីលំនៅ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់រួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានសម្គាល់ទោចក្រយានយន្ត ប័ណ្ណសម្គាល់រថយន្ត និងលុយចំនួន៥០០ ដុល្លារ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង៧និង 00នាទីជនរងគ្រោះ បានជូនម្ដាយរបស់ខ្លួនទៅស្រុកកំណើត នៅខេត្តកំពង់ចាម រួចហើយជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ស្ថិតនៅទីតាំងកន្លែងកើតហេតុ ពេលមកដល់ជនរងគ្រោះ បានរកអត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបររថយន្ត និងបានសម្គាល់ទោចក្រយានយន្ត បានសម្គាល់រថយន្ត និងលុយ៥០០ ដុល្លារ នៅក្នុងកាបូបដែលទុកនៅលើកៅអីក្នុងផ្ទះ ពេលនោះស្រាប់តែបាត់រកមិនឃើញ បន្ទាប់មកជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាព ឃើញភិនភាគជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលលួច ទើបមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ តែម្ដង រហូតមកដល់ថ្ងៃទី៣០ ខែមករានេះនៅវេលាម៉ោង៩ និង៣០នាទី ជនរងគ្រោះបានឃើញជនសង្ស័យ នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិជម្ពូវ័នពីចម្ងាយពីផ្ទះជនរងគ្រោះ ប្រហែលមួយរយមួយពាន់ម៉ែត្រ ពេលនោះក៏បានរាយការណ៍ ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យមកសាកសួរតែម្ដង តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា រូបខ្លួនពិតជាបានលួចយកពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់