ព័ត៌មានជាតិ

រកឃើញសាកសពហើយ! នារីម្នាក់លោតទឹកសម្លាប់ខ្លួនកាលថ្ងៃមុន….

ភ្នំពេញៈ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពនារីម្នាក់ ដែលបានលោតទឹកសម្លាប់ខ្លួន នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ទើបតែកន្លងទៅថ្មីៗនេះ ។

ករណីខាងលើនេះ បើតាមសម្ដីរបស់មិត្តភក្តិនារីរងគ្រោះ បានឱ្យដឹងថា រូបនាង(សព)ជាភេទទី៣ មានឈ្មោះ ស៊ីន ទិ អាយុ២០ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង ដែលបច្ចុប្បន្នធ្វើការរោងចក្រ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ នារីរងគ្រោះបានប៉ុនប៉ង លោតទឹកជាច្រើនដងហើយ តែមិនបានសម្រេច រហូតដល់ថ្ងៃទី២៩ ក៏បាត់ដំណឹងតែម្ដង ។ មិត្តភក្តិនារីរងគ្រោះ បានឱ្យដឹងថា នាងជា កូនកំព្រា ពុំមានម្ដាយឳពុកនោះទេ គឺមានតែបងស្រីម្នាក់ នៅស្រុកតែប៉ុណ្ណោះ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ មានស្រ្តីម្នាក់ លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាបាត់ហើយ ដោយគាត់មិនបានបញ្ជាក់ ពីភិនភាគនោះទេ គាត់បានត្រឹមដឹងថា ជាស្រ្ដីហើយក៏មិនស្គាល់អត្តសញ្ញាណនោះដែរ បន្ទាប់ពីរាយការណ៍រួចក៏ជិះម៉ូតូទៅបាត់ ភ្លាមនោះសមត្ថកិច្ចក៏ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ក៏ប្រទះឃើញស្បែកជើង ពណ៌ខ្មៅមួយគូ នៅជិតបង្កាន់ដៃស្ពាន និងស្នាមដៃ និងជើងនៅជាប់លើបង្កាន់ដៃស្ពានតែប៉ុណ្ណោះ ។

ករណីនេះ ក្រោយកើតហេតុ ក៏មិនទាន់ឃើញសាច់ញាតិក្រុមគ្រួសារមក ដល់កន្លែងកើតហេតុនៅឡើយទេ ហើយក៏មិនទាន់ឃើញអ្នកណាម្នាក់ ចុះរាវរកសពនោះដែរ លុះរហូតដល់រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នេះទើបប្រទះឃើញសាកសពខាងលើអណ្តែតទឹក ៕

មតិយោបល់