ភ្នំពេញៈ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរំលោភលើទំនុកចិត្ត (យកបាក់ក្រុមហ៊ុនឆ្នោតឡូតឺរីទៅចាយគ្មានការអនុញ្ញាត) នៅចំណុចក្នុងក្រុមហ៊ុនឆ្នោតឡូតឺរី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០១នាក់ ឈ្មោះ យាង រស្មី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតឡូតឺរី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានដកយកលុយក្រុមហ៊ុនចំនួន១២០,០០០,០០០រៀល ទៅចាយវាយគ្មានការអនុញ្ញាតពីជនរងគ្រោះ ឈ្មោះ ហុង បូរ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតឡុតឺរីស ស្នាក់នៅផ្ទះលេខ៩ ផ្លូវបតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
សម្ភារៈបាត់បង់ លុយខ្មែរ១២០.០០០.០០០រៀល ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់