ព័ត៌មានជាតិ

អគ្គិភ័យឆេះ ទូកុងតឺន័រអ្នកលក់ខោអាវគិបជជុះ បណ្តាលឲ្យរងការខូចខាត នៅខណ្ឌបឹងកេងកង

ភ្នំពេញៈ ករណីអគ្គិភ័យឆាបឆេះមួយកន្លែង នៅវេលាម៉ោង១២និង០០នាទីយប់រំលងអធ្រាត្រថៃ្ងច័ន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្លូវ២៩០ ភូមិ២ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ ឡាយ ពៅ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ខោអាវគិបជជុះ ។

ប្រភេទសំណង់ៈទូកុងតឺន័រ, -ឆេះខូចខាតសម្ភារៈក្នុងទូកុងតឺន័រប្រហែល ៣០% និងពុំបណ្តាលអោយឆេះរាលដាល ដល់ផ្ទះអ្នកក្បែរខាងឡើយ ។ ករណីនេះមិនបណ្តាលឲ្យមនុស្សស្លាប់ ឬក៏របួសនោះទេ ។

មូលហេតុ៖ បណ្តាលមកពីការចំលងកំដៅបង្កជាអគ្គិភ័យ ។

កម្លាំងសត្ថកិច្ចចេញរថយន្តការិយាល័យអគ្គិភ័យចំនួន២គ្រឿង ដើម្បីជួយអន្តរាគមន៍ បានប្រើប្រាស់ទឹកអស់៤ឡាន ស្មើនឹង១៦ម៉ែត្រ គូប ។ ពន្លត់ចប់ នៅវេលាម៉ោង១និង០៥នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់