ព័ត៌មានជាតិ

ឃាត់ខ្លួនសន្តិសុខម្នាក់ ករណីលួចម៉ូតូពីបុគ្គលិកក្រុមហ៊ុន ហុងកុងត្រេនប្រូសឺវីស បានសម្រេច

ភ្នំពេញ: ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ម៉ោង ៩និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចម៉ូតូ នៅចំណុចចំណតដាក់ម៉ូតូក្រុមហ៊ុនហុងកុងត្រេនប្រូសឺវីស ផ្លូវសហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០២នាក់ គេចខ្លួន០១នាក់ឈ្មោះ ម៉ៅ មធ្យោបាយថ្មើរជើង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ម៉ោង១០ និង៣២នាទី ។

ឃាត់ជនសង្ស័យ ០១នាក់ ឈ្មោះ សឿន សុខ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមនៅចំណុចខាងលើ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង1M-7223 របស់ជនរងគ្រោះ ឈ្មោះ សាក ច័ន្ទណាវង្ស ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនហុងកុងត្រេនប្រូសឺវីស ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ២៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សម្ភារ:បាត់បង់ ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខកំពង់ឆ្នាំង1M-7223 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់