នៅរសៀលថ្ងៃទី២៣ខែធ្នូ ឆ្នាំ ២០១៣ ម្សិលមិញនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះកិច្ចព្រងព្រៀងទទួលជំនួយឥណទានសម្បទានជិត ២៦លានដុល្លារអាមេរិកពីសាធារណរដ្ឋបារាំង សម្រាប់ការអភិវឌ្ឍន៍ទៅលើប្រព័ន្ធធារាសាស្ត្រ។
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានចុះកិច្ចព្រមព្រៀងទទួលឥណទានសម្បទានជាមួយនឹងលោក Serge MOSTURA ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី Ninel Ulloa Maureira តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលបាន ចុះហត្ថលេខានេះ គឺជាឥណទានសម្បទានលើកទី១ ដែលសាធារណរដ្ឋបារាំង តាមរយៈ AFD បានផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមធ្វើហិរញ្ញប្បទានលើហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តសាធារណៈ ដោយឈរលើមូលដ្ឋាននៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពី លក្ខខណ្ឌរួមនៃឥណទានសម្បទានបារាំងសម្រាប់កម្ពុជា ។ ឥណទានសម្បទាននេះ សម្រាប់ អនុវត្តន៍គម្រោងអភិវឌ្ឍន៍វិស័យធារាសាស្ត្រ និងកសិកម្ម ធ្វើហិរញ្ញប្បទានរួមគ្នាជាមួយហិរញ្ញ ប្បទានឥតសំណងចំនួន ៤ លានអឺរ៉ូ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅ៕
មតិយោបល់