ព័ត៌មានជាតិ

ក្មេងប្រុស ២នាក់​ ទៅចាប់ក្ដាមខ្យង បណ្ដាលឲ្យលង់ទឹកត្រពាំងស្លាប់

សៀមរាប: នៅវេលាម៉ោង ៤និង៤៥នាទី ថ្ងៃទី០១ ខែគុម្ភ: ឆ្នាំ២០២១ ចំណុចត្រពាំងកក់ ខាងលិចភូមិចម្ងាយ១,០០០ម៉ែត្រ ស្ថិតក្នុងភូមិបត់ដង្កោរ ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីក្មេងលង់ទឹកស្លាប់។

+ជនរងគ្រោះ
១/ឈ្មោះធឿន លីឡងសឿ ភេទប្រុស អាយុ ០៩ឆ្នាំ រស់នៅភូមិ.ឃុំ កើតហេតុខាងលើ។
២/ឈ្មោះ សៀ សុភា ភេទប្រុស អាយុ ០៧ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។

មូលហេតុ៖ ក្មេងរងគ្រោះទាំង ០២នាក់ ទៅចាប់ក្ដាមខ្យង នៅត្រពាំងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់