ព័ត៌មានជាតិ

ចេញពី​កន្លែង​ផឹកស៊ី​ចេញពី​ផឹកស៊ី​ទាស់​ពាក្យ​សម្ដី​គ្នា​មិន​អស់ចិត្ត​ដេញ​វាយ​គ្នា​បណ្ដាលអោយ​មាន​អ្នករងរបួស​

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ខណៈ​ដែរ​យុវជន​៤​នាក់​ចេញពី​កន្លែង​ផឹក​ស៊ី​មួយកន្លែង​ហើយ​ទាស់​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង​ក៏​បង្ក​អោយ​កើតមាន​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក​ធ្វើអោយ​រង​របួស​រៀងៗ​ខ្លួន កាលពី​វេលា​ម៉ោង​៨​និង​៤០ នាទី​យប់​ថ្ងៃទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៤ នៅត្រង់​ចំណុច​ក្បែរ​ប៉ុស្ដិ៍​នគ​របា ល​មិត្តភាព តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៩ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។

យោងតាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​រងរបួស​បែកក្បាល​ក្នុង​ហេតុការណ៍​នេះ​បាន​អោយដឹងថា រូបគេ​ព្រមទាំង​មិត្ត​ភ័ក្តិ​ម្នាក់​បាន​នាំគ្នា​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​មិន​ចាំ​ឈ្មោះ​ហើយ​ខណៈនោះ ដោយ​មាន​យុវជន​២​នាក់​អង្គុយ​ផឹកស៊ី​ក្បែរ​នោះដែរ ក៏​មាន​ការ​ឌឺដង​ពាក្យ​សម្ដី​គ្នា​ទៅវិញទៅមក​តែ​ពួកគេ​មិន​បាន​បង្ក​ហិង្សា​នៅ​ក្នុង​ភោជនីយដ្ឋាន​នោះឡើយ ហើយ​ក៏​ងើប​ចេញពី​ក្នុង​ហាង​រៀងៗ​ខ្លួន ក៏​ប៉ុន្តែ​ភាគី​ទាំងសងខាង​នៅតែ​មិនទាន់​អស់ ចិត្ត​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​គ្នា​មកដល់​ចំណុច​ក្បែរ​មុខ​ប៉ុស្ដិ៍​មិត្តភាព​ក៏​បាន​ឈប់​ជជែក​គ្នា​មួយសន្ទុះ​ក៏​ធ្វើអោយ​កើតមាន​ហិង្សា​វាយតប់​គ្នា​ទៅវិញទៅមក​បណ្ដាល​ធ្វើអោយមាន​អ្នករងរបួស​រៀងៗ​ខ្លួន ភាគី​ម្ខាង​បាន​រត់គេច​បាត់​នៅសល់​ភាគី​ម្ខាង​ទៀត​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​មិត្តភាព​។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ក៏​នាំ​ខ្លួន​ជនរងគ្រោះ​អោយ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​មិត្តភាព​ដើម្បី​សួរ​ពី​មូលហេតុ​ផ្ដើម​សាច់​រឿង​នេះ​ផង​ដែរ​៕​
1

23

មតិយោបល់