ព័ត៌មានជាតិ

ជនសង្ស័យចំនួន៥នាក់ ធ្វើសកម្មភាព គាស់របងស័ង្កសីចូលលួចសម្ភារៈក្នុងឃ្លាំងមួយកន្លែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ជនសង្ស័យចំនួន០៥នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (គាស់របងស័ង្កសីចូលលួចសម្ភារ:) នៅចំណុចឃ្លាំងលេខ១៤ ផ្លូវ៤៣០ ក្រុមទី៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៥នាក់ខាងលើ៖ទី១-ឈ្មោះ សាន់ ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ៤៧ ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបររើសអេតចាយ ។ ទី២-ឈ្មោះ ចាន់ថន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨១ ផ្លូវ៩១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបររើសអេតចាយ ។ ទី៣-ឈ្មោះ ជិន ឡង់ប៊ី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរលក់លៀសហាល ។ ទី៤-ឈ្មោះ សន ណយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ៨១ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបររើសអេតចាយ ។ ទី៥-ឈ្មោះ រិន ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបររើសអេតចាយ។

វត្ថុតាងចាប់យក៖ ម៉ូតូសណ្ដោងរ៉ឺម៉ក់០២គ្រឿង, ដែកមូល០១ប្រវែង០,៦តឹក, សោមាត់ដែកលេខ៤៦ចំនួន០១, បង្អួចឈើ៣, ខ្សែកាប០២ដុំ , ឈើជ្រុង០១ដើមប្រវែង៤ម៉ែត្រ , ដែកទើបមូល០១ដើមប្រវែង៤ម៉ែត្រ និងសម្ភារ:អេតចាយមួយចំនួន។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់