ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោក

កំពង់ឆ្នាំង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១១និង១៥ នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន ឈ្មោះ សុិន រ៉ូដូ ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ ត្រពាំងម្លូរ ឃុំ ក្រាំងស្គារ ស្រុក ទឹកផុស ខេត្ត កំពង់ឆ្នាំង ករណី ឆបោកយកម៉ូតូ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៨និង០០ នាទីព្រឹក នៅភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្តដោះស្រាយបន្តតាមនីតិវិធី ៕

មតិយោបល់