ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ចង.កសម្លាប់ខ្លួនក្នុងផ្ទះសំណាក់ ឡាវេនដឺ ដោយមិនដឹងមូលហេតុ

ភ្នំពេញ: ករណីអត្តឃាតដោយបុរសជាជនជាតិចិនម្នាក់បានសម្រេចចិត្តដោយចង.ក សម្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ ឡាវេនដឺ ស្ថិតនៅផ្ទះលេវ៊ខ10E1 ផ្លូវ113K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ម៉ី គ័ង ប៉េង (Mei Huang peng) ជនជាតិចិន អាយុ៤៨ឆ្នាំ មុខរបរទេសចរណ៍ ស្រុកកំណើតនៅប្រទេសចិន ស្នាក់នៅបន្ទប់លេខG1ក្នុងផ្ទះសំណាក់ ឡាវេនដឺ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ (ពុំមានលិខិតឆ្លងដែនទេ)

តាមការបំភ្លឺរបស់ឈ្មោះសឿង ពៅ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអ្នកទទួលភ្លៀវក្នុងផ្ទះសំណាក់ បានឲ្យដឹងថាកាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២០ មានឈ្មោះជនជាតិចិនដែលជាជនរងគ្រោះខាងលើមានឈ្មោះម៉ី គ័ង ប៉េង បានមកជួលបន្ទប់លេខ G1 ក្នុងផ្ទះសំណាក់ឡាវេនដឺ ហើយគាត់បានបង់លុយស្នាក់នៅរហូតដល់ថ្ងៃទី៥ ខែ មករា ឆ្នាំ២០២១ ដើម្បីបន្តស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើលុះមកដល់ថ្ងៃទី ២ ខែកុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង១២ និង២០ នាទី ឈ្មោះសៀន ពៅ បានទៅគោះទ្វារបន្ទប់លេខG1 ហើយពុំមានអ្នកឆ្លើយសោះក៏បានសម្រេចចិត្តយកកូនសោរចូលពីខាងក្រៅហើយស្រាប់តែឃើញជនរងគ្រោះបានចង.ក ស្លាប់ក្នុងបន្ទប់ទឹកទៅហើយរួចមកក៏មានការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចភ្លាមភ្លាមតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះភ្លាមៗបន្ទាប់ពីផ្អែកតាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសវេជ្ជសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងការបញ្ជាក់ពីលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកុសលវិច័យរាជធានីភ្នំពេញបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយចងកពិតប្រាកដ៏មែន។

បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់