ព័ត៌មានជាតិ

នារីម្នាក់បើករថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួស រួចបន្តទៅបុកផ្ទះពលរដ្ឋបន្ថែម

ភ្នំពេញ: នៅវេលាម៉ោង ១និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ១៤៣កែងផ្លូវ៣១០ សង្កាត់បឹកកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ស្មាស់រេវ៉ូ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AM -4205។
រថយន្តម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-0108 ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូតាមបណ្ដោយផ្លូវ៣១០ ពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ មានរថយន្តមួយគ្រឿង បើកបរដោយនារីម្នាក់ ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន មកបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួស ហើយក៏បន្តទៅបុកផ្ទះពលរដ្ឋរងការខូចខាតបន្ថែមទៀត។

ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងវត្ថុតាង ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់