ព័ត៌មានជាតិ

ក្របីឈ្មោល២ក្បាលងាប់ នៅផ្លូវជាតិលេខ៨ ខាងលិចរង្វង់មូលស្វាយអន្ទរ ដោយមិនដឹងមូលហេតុ

ព្រៃវែង: នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោងប្រហែល៥ទៀបភ្លឺ មានប្រជាពលរដ្ឋប្រទះឃើញ សត្វក្របីឈ្មោលងាប់ពីរក្បាល នៅចិញ្ចើមផ្លូវជាតិលេខ៨ ខាងលិចរង្វង់មូលស្វាយអន្ទរ ចម្ងាយ១ គីឡូម៉ែត្រ ស្ថិតក្នុងភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ករណីខាងលើនេះ ដោយពុំដឹងពីមូលហេតុអ្វីនោះទេ ។ ចំពោះភិនភាគក្របីមានរូបភាពដូចខាងក្រោម ។
បើបងប្អូនមានបាត់ក្របីសូមទាក់ទងមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៕

មតិយោបល់