កំពង់ចាមៈ លោកអធិការរងស្រុកកោះសូទិន ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីស្រ្តីម្នាក់ព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនជាច្រើនលើក ដោយយកកាំបិតចិតបន្លែ តែត្រូវបានក្រុមគ្រួសារបញ្ជូនទៅទៅមន្ទីពេទ្យខេត្តកំពង់ចាមជួយសង្គ្រោះទាន់ពេលវេលា។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅភូមិកំពង់រាបក្រោម ឃុំកំពង់រាប ស្រុកកោះសូទិនខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ សាន់ វន្នី ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ បានយកកាំចិតបន្លែចុងស្រួចមកចាក់ ក ខ្លួនឯងនិងចាក់ចំពោះមួយកន្លែងបណ្ដាលឲ្យរយះចេញឈាម។
មូលហេតុ ជនរងគ្រោះមានជំងឺរាំរ៉ៃ(គិតខ្លី)៕
មតិយោបល់