ព័ត៌មានជាតិ

មនុស្ស ២នាក់ គាបជាប់ក្នុងកាប៊ីនស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកស្ទោង

កំពង់ធំ: កាលពីវេលាម៉ោង ៥និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឈប់ចត ត្រូវរថយន្តមួយគ្រឿងទៀតមកពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យមនុស្ស ២នាក់ គាបជាប់ក្នុងកាប៊ីនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ស្ថិតលើផ្លូវជាតិលេខ៦ ក្នុងភូមិប្រឌិត ឃុំសព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់