ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឬស្សីកែវបានបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទកន្ទុយលេខវៀតណាម២ទីតាំងឃាត់ខ្លួនស្ត្រីសង្ស័យ២នាក់និងវត្ថុតាងនៅសង្កាត់ទួលសង្កែ។
សមត្ថកិច្ចឲ្យដឹងថាប្រតិបត្តិការណ៍ទាំង២ទីតាំងខាងលើមានការសម្របសម្រួលពីសំណាក់លោកស្រីព្រះរាជអាជ្ញារង វ៉ា សក្កដា អយ្យការអមសាលាដំដូងរាជធានីភ្នំពេញ អធិការដ្ឋានបានបើកការបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខវៀតណាមលើកទី១ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៥៩ក្រុម៣ ភូមិផ្សារតូច សង្កាតទួលសង្កែទី១ខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ បុទម ស្រីនុច ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើជាអ្នកកត់។
វត្ថុតាងដកហូតរួមមានក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំប៊ិច៣ដើមម៉ាស៊ិនគិតលេខ១និងលុយ១០៤៣០០រៀល។
លើកទី២នៅវេលាម៉ោង៤រសៀលថ្ងៃខែដដែល នៅចំផ្ទះលេខ០៥៨ផ្លូវបេតុង ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះហ្គេច ជូ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើជាអ្នកកត់។
វត្ថុតាងដកហូតរួមមានក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំប៊ិច៣ដើមម៉ាស៊ីនគិតលេខ២និងលុយ៥៥២០០រៀល។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់