ព័ត៌មានជាតិ

រថយន្តដឹកដីស្លាកលេខ ខម 02 3. 1653 បុកជាមួយុម៉ូតូសណ្តោងរ៉ឺម៉ករបួសធ្ងន់ម្នាក់

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យមានអ្នករងរបួសកើតហេតុកាលពី វេលាម៉ោង១២និង៣០នាទីថ្ងៃទី ០៣ ខែ កុម្ភះ ឆ្នាំ២០២១ លេីកំណាត់ផ្លូវជាតិលេខ៦៧ នៅចំណុចភូមិ ត្រាច ឃុំ បល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រវាងរថយន្តដឹកដី ពណ៌ស ស្លាកលេខ ខម 02 3. 1653 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីត្បួងទៅជើង បានបុកជាមួយម៉ូតូសណ្ដោងរ៉ម៉ក គ្មានស្លាកលេខ បើកបរមានទិសដៅពីត្បួងទៅជើង ស្របទិសគ្នា អ្នកបើកបរម៉ូតូ ឈ្មោះ ជិម ហិន អាយុ ២៧ ឆ្នាំ ភេទប្រុស រស់នៅភូមិ ស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្ត សៀមរាប រងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យ សុឹងរិតធីរេត ខេត្តសៀមរាប ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តរត់កេចខ្លួនបាត់។
មូលហេតុ អ្នកបើកបររថយន្តបើកលឿន ខ្វះការប្រុងប្រយ័ត្ន៕

 

មតិយោបល់