ព័ត៌មានជាតិ

យកដុំថ្មគប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃធ្វើជាការកំសាន្តសប្បាយត្រូវបានសម្ថកិច្ចឃាត់ខ្លួនអប់រំ

បាត់ដំបង: កាលពីថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៥និង ១០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកវរសេនី យ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្ម គោ ល បានដឹកនាំកម្លាំងក្នុងអង្គភាព ឃាត់ខ្លួនក្រុម ក្មេងបង្កអនាធិបតេយ្យចំនួន០៦នាក់ យកមកធ្វេីការអប់រំណែនាំនៅអធិការដ្ឋាននគរបាលស្រុក។

មូលហេតុដែលនាំដល់ការឃាត់ខ្លួននេះគឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ិន បូរមី ភេទប្រុសអាយុ២០ ឆ្នាំរស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកអំពីក្រុមក្មេងមួយក្រុមបានយកដុំថ្មគប់បំផ្លិចបំផ្លាញរោងជាង ជួសជុលម៉ូតូមួយកន្លែងរបស់គាត់ក្នុងមូលដ្ឋានខាងលេី បណ្តាលឲ្យខូចខាត នាថ្ងៃទី ០២ ខែ កុម្ភ: ឆ្នាំ ២០២១ ដោយពុំដឹងមូលហេតុ។

ទទួលបានព័ត៌មានភ្លាមនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរ បាលខេត្តបាត់ដំបង លោកអធិការនគរបាលស្រុក ដឹកនាំកម្លាំងចេញប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនបានភ្លាមៗចំពោះក្រុមក្មេងបង្កអនាធិបេត្យខាងលេីចំនួន០៦នាក់ យកមកធ្វេីការសាក សួរស្រាវជ្រាវនៅអធិការដ្ឋាន។

អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ នៅចំពោះមុខ សមត្ថកិច្ចនគរបាលស្រុក ក្រុមក្មេងៗទាំងនេះ បានឆ្លេីយសារភាពថា មូលហេតុដែលពួកគេ យកដុំថ្មគប់បំផ្លាញរោងជួសជុលម៉ូតូរបស់ជនរងគ្រោះខាងលេីនេះ គឺមិនមែនដោយសារគំនុំអ្វីនោះទេ តែសកម្មភាពរបស់ពួកខ្លួនបែបនេះគឺគ្រាន់ ជាការកម្សាន្តសប្បាយតែប៉ុណ្ណោះ។

ក្រោយការជួសជុលសំណងទៅជនងគ្រោះជា ម្ចាស់តូបរួចមកសមត្ថកិច្ចនគរបាលបានធ្វេីការអប់រំនិងធ្វើកិច្ចសន្យាដោយឲ្យឪពុក ម្តាយធានាយក ទៅអប់រំបន្ថែមនៅមូលដ្ឋានវិញ៕

 

មតិយោបល់