ព័ត៌មានជាតិ

រថយន្តព្រូសពណ៌ស១គ្រឿង ផ្លាកលេខភ្នំពេញ 2BI-0085 បុកឡានក្រុង បណ្តាលឲ្យរងខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងរថយន្តបុកគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រុង១គ្រឿងឈប់ចតស្ងៀមនៅលើផ្លូវវេងស្រេង ស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាក ព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BI-0085 កំពុងធ្វើចរាចរណ៍ មកយ៉ាងលឿនបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Post News យើងខ្ញុំថា ករណីនេះមានរថយន្តក្រុង១គ្រឿង បានចតនៅទីកន្លែងកើតខាងលើនោះ លុះក្រោយពេលកើតហេតុ បានបើកចេញទៅបាត់ស្រមោល យ៉ាងប្រញាប់ប្រញាល់ ដោយមិនបានស្គាល់នូវអត្តសញ្ញាណទេ ។ ចំណែកឯរថយន្តព្រូសនោះវិញ មិនដឹងជាបើកបរវ៉ាជែង ឬមួយក៏បើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នយ៉ាងម៉េចក៏មិនដឹង ស្រាប់តែមកបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាត ។ រីឯម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ ក្នុងមូលដ្ឋាបានចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីស្វែងរកអត្តសញ្ញាណម្ចាស់រថយន្តចូលខ្លួន ស្រាយបំភ្លឺក្នុងករណីខាងលើនេះផងដែរ ៕

មតិយោបល់