ព័ត៌មានជាតិ

ប្តី-ប្រពន្ធជិះម៉ូតូ១គ្រឿងឌុបគ្នា ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់

កំពត: នៅល្ងាចថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៦ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក ប្តី-ប្រពន្ធជិះម៉ូតូ១គ្រឿងឌុបគ្នា ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ខណ:ធ្វើដំណើរបញ្រ្ចាសទិសដៅគ្នា នៅផ្លូវកោះស្មៅ ស្ថិតនៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។

ជនរងគ្រោះឈ្មោះ ឡេស តហាវី ភេទប្រុស អាយុ២៥ឆ្នាំ រស់ភូមិ-ឃុំកើតហេតុខាងលើ (រងរបួសធ្ងន់) រួមដំណើរជាមួយប្រពន្ធឈ្មោះ ទូច ដានី អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ (រងរបួសធ្ងន់) ។ ជនរងគ្រោះជិះម៉ូតូម៉ាក់ស៊ីរស គ្មានផ្លាកលេខ មានទិសដៅពីត្បូងទៅជើង ដែលបញ្ច្រាសទិសគ្នា ជាមួយរថយន្ត ម្ចាស់បានបើកគេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យខេត្ត ដើម្បីជួយសង្រ្គោះផងដែរ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក និងស្វែងរកម្ចាស់រថយន្ត ដើម្បីចូលខ្លួនដោះស្រាយតាមនីតិវិធីផ្លូចច្បាប់ ៕

មតិយោបល់