ភ្នំពេញៈ យុវជន២នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរមិនប្រយ័ត្ន ប្រញាប់ទៅដើរលេងនៅមុខវត្តបុទុវតី ក៏ជ្រុលទៅគូទរថយន្តស៊េរីទំនើបម៉ាក ALPHARD បណ្តាលអោយដួលរបួសខ្លួនឯងបែកមុខម្នាក់ នឹងស្រាលម្នាក់ រត់ចោលម៉ូតូ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០នឹង១៥នាទីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៅក្បែរមន្ទីរពេទ្យរ៉ូយ៉ាល ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានភាគីខាងម្ចាស់រថយន្ត ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺគាត់បើបររថយន្ត១គ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AU3700 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត លុះពេលដល់ចំណុចកើតហេតុរថយន្តឈប់ស្តុប ហើយគោលបំណងចង់បត់ឆ្វេងឆ្លងស្តុប ប៉ុន្តែមិនទាន់នឹងឈប់ស្តុបផងនោះ ស្រាប់តែយុវជន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកសង់017 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1DL0921 បើកបរតាមបណ្តោយផ្លូវជាមួយគ្នា យ៉ាងប្រញាប់ប្រញាល់ទៅមុខវត្តបុទុវតី ជ្រុលបុកគូទរថយន្តពេញទំហឹង រីឯអ្នកបើកបរម៉ូតូវិញ បែកមុខបែកមាត់ហូរឈាម ចំណែកមិត្តភ័ក្តិម្នាក់ទៀត ដែលរួមដំណើរជាមួយនោះ រត់ចោលបាត់តែម្តង ហើយម៉ូតូវិញ ខូចខាតបាក់ក្របាំងមុខ នឹងវៀចដៃចង្កូតតិចតួច តែភ្លាមៗនោះ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មី បានមកដល់ដឹកយកជនងគ្រោះ យកទៅព្យាបាលបាត់ទៅ ហើយយុវជនរងគ្រោះនោះ បាននិយាយថា ដោយសារតែមិនបានមើលនឹងចាប់អារម្មណ៍លើ រថយន្តខាងលើ ក៏ជ្រុលទៅបុករបួសខ្លួនឯងដូច្នេះតែម្តង បង្កអោយមានការចោមរោមមើលនឹងភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋយ៉ាងខ្លាំង ។
ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលក្រោយជាបន្តទៀត៕
មតិយោបល់