ផ្ទះ ព័ត៌មានជាតិ សូមមេត្តាប្រុ...

សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា

0

ប៉ៃលិន: នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ ១ករណី ដោយម៉ូតូបុករថយន្តនៅចំនុចភូមិអូរស្ងួត សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបណ្ដាលឲ្យមនុស្សរងរបួសស្រាល០១ នាក់ ខូចខាតម៉ូតូ០១ គ្រឿង និង រថយន្ត ០១គ្រឿង ខូចខាតធ្ងន់ ។

ប្រភពបានបន្តឲ្យដឹងថាភាគីម៉ូតូបានបេីកបរក្នុងស្ថានភាពស្រវឹង ល្បឿនលឿនខ្វះកាប្រុងប្រយត្ន័។
ឣ្នកបើកបររថយន្តឈ្មោះ មុត សុីធន ភេទ ប្រុស ឣាយុ ២២ឆ្នាំ រស់នៅភូមិ ឣូររអិល ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន គ្មានរបួស ។បើកបររថយន្តម៉ាក(ហាយឡេនឌឺ)ពណ៍ប្រាក់ ពាកស្លាក លេខភ្នំពេញ 2AB-5863 ខូចខាតធ្ងន់ ដែលមានអ្នករួមដំណើរឈ្មោះ ទេព សុខា ភេទស្រី ឣាយុ ២៨ឆ្នាំ រស់នៅភូមិ ឣូរតាប្រាំង សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិនជាប្រពន្ធ គ្មានរបួស។
អ្នកបើកបរម៉ូតូឈ្មោះ ហៀង លីណាត អាយុ ១៩ឆ្នាំ រស់នៅភូមិអូច្រាលេី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល បើកបរម៉ូតូម៉ាក Honda dream ពណ៌ខ្មៅ សេរីឆ្នាំ ២០១៦ ដោយមិនពាក់មួកសុវត្ថិភាព។
បច្ចុប្បន្ននគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានដកយកវត្ថុតាងទៅរក្សាទុករងចាំការដោះស្រាយ៕

 

មតិយោបល់