ព័ត៌មានជាតិ

Update៖ សាហាវណាស់! ហាយឡែនឌ័របែកកង់ រេចង្កូតត្រូវកាមរីបុកពេញទំហឹង ស្លាប់៣នាក់និងរបួសធ្ងន់៤នាក់!

បន្ទាយមានជ័យៈ លោកអធិការស្រុកថ្មពួក បានប្រាប់Post News ថា នៅថ្ងៃច័ន្ទ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចផ្លូវជាតិលេខ៥៨ (ផ្លូវកៅស៊ូក្រវ៉ាត់ព្រំដែន) ចម្ងាយប្រហែល៥០០ម៉ែត្រ ខាងកើតស្ពានអាងក្តឹបថ្ម ស្ថិតក្នុងភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រវាងរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ បើកបរក្នុងទិសដៅពីត្បូងទៅជើងបានបុកជាមួយ រថយន្តម៉ាកកាមរី ពាក់ស្លាកលេខ កំពត 2A0286 ទិសដៅបញ្ច្រាសគ្នា។

ក្នុងករណីនេះ បណ្តាលឲ្យមានមនុស្សបាត់បង់ជីវិត៣នាក់ (ក្មេងប្រុសម្នាក់)។
តាមការសន្និដ្ឋានចុះស្រាវជ្រាវរបស់សមត្ថកិច្ច និងការបំភ្លឺសាក្សីឃើញហេតុការណ៍បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុ មកព រថយន្តហាយឡែនឌ័រ បែកកង់មុខ ហើយបានរេចង្កូត ទៅរកកាមរី ទើបបណ្តាលឲ្យកាមរី បុកចំពាក់កណ្តាលរថយន្តហាយឡែនឌ័រ តែម្តង។ អ្នកបើកបររថយន្តកាមរី(មិនស្គាល់ឈ្មោះ)របួសធ្ងន់ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរ។

ក្នុងរថយន្តហាយឡែនឌ័រ មានដឹកមនុស្សសរុប៦នាក់ ក្នុងនោះរបួសធ្ងន់៣នាក់ និងស្លាប់៣នាក់( ស្រី២នាក់ និងក្មេងម្នាក់)នៅនឹងកន្លែងកើតហេតុ ទី១ឈ្មោះ សៀង សារិន ភេទស្រី អាយុ៦០ឆ្នាំ(ស្លាប់),ទី២ ឈ្មោះ ដើង ភេទស្រី អាយុ៥៨ឆ្នាំ(ស្លាប់),ទី៣ឈ្មោះ ពេជ្រ ចារ៉ាត់ ភេទប្រុស អាយុ១០ឆ្នាំ (ស្លាប់),ទី៤ឈ្មោះ សឿន សាមឿន ភេទប្រុស អាយុ៥៣ឆ្នាំ អ្នកបើកបរ របួសធ្ងន់។,ទី៥ឈ្មោះ ហ៊ុយ ឈា ភេទប្រុស អាយុ៦០ឆ្នាំ របួសធ្ងន់ និងទី៦ឈ្មោះ ពេជ្រ ចារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ របួសធ្ងន់។
អ្នករងរបួស ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកស្រុកថ្មពួកយកមកសង្គ្រោះបន្ទាន់និងសម្រាកព្យាបាល៕

មតិយោបល់