ព័ត៌មានជាតិ

រថយន្តដឹកទំនិញ១គ្រឿង បើកលឿនបែកកង់ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងរបួសតៃកុង

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តដឹកទំនិញ១គ្រឿង បើកបរក្នុងល្បឿនលឿន ស្រាប់តែបែកកង់ខាងមុខ បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសតៃកុង បង្កឲ្យមានការភ្ញាក់ផ្អើល តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្តដឹកទំនិញ១គ្រឿង បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ បើកបរក្នុងល្បឿន១យ៉ាងលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែកកង់ផ្នែកខាងមុខ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ធ្លាក់អីវ៉ាន់រាយប៉ាយ និងឆ្លងចរន្តភ្លើងឆេះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ មកជួយពន្លត់ទាន់ពេលវេលា ។ ចំណែកឯតៃកុងរថយន្តនោះវិញបានរងរបួសផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីធ្វើការពិនិត្យជាក់ស្តែង នៅទីកន្លែងនោះ ក្រែងបង្កផលប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដទៃ ឬក៏ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាដើម ។ ដោយពិនិត្យឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង សមត្ថកិច្ចគ្រាន់តែធ្វើកំណត់ហេតុ ទៅតាមនីតិវិធីផ្លូវច្បាប់រួច ហើយបានអនុញ្ញាតឲ្យម្ចាស់រថយន្តរងគ្រោះខាងលើនោះ យករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ៕

មតិយោបល់