ព័ត៌មានជាតិ

សិស្សសាលាម្នាក់ស្លាប់ភ្លាមៗនិងរបួស៥នាក់ បន្ទាប់ពីម៉ូតូ៣គ្រឿងបុកគ្នានៅស្រុកបាទី

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល ម៉ូតូ៣គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់និងរបួសកើតហេតុនៅថ្ងៃទី ០៤ ខែកុម្ភ: ឆ្នាំ ២០២១ ស្ថិតក្នុងភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាហេតុការខាងលើគេបានឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GL-8974 បើកបរដោយឈ្មោះ រ៉ូន សម្បត្តិ ភេទប្រុស អាយុ ១៣ឆ្នាំ ជាសិស្ស រស់នៅភូមិត្រមូងជ្រុំ ឃុំកុមារាជា ស្រុកបាទី ជិះម៉ូតូមិនពាក់បមួកសុវត្ថិភាព រងបួសស្រាល និង អ្នករួមដំណើរឈ្មោះ សន វិច្ឆិកា អាយុ ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ។ ម៉ូតូនេះ បានបុកជាមួយម៉ូតូ ហុងដាសេ១២៥ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CL-6142 បើកបរដោយឈ្មោះ ញឿន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ជិះម៉ូតូមិនពាក់បមួកសុវត្ថិភាព រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ សាក់ ពិសិដ្ឋ អាយុ ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិត្រាំសរសរ ឃុំក្រាំងលាវ ស្រុកបាទី រងរបួសធ្ងន់។

ម៉ូតូម៉ាកស្កុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1GU-3805 បើកបរដោយឈ្មោះ អំ យ៉ាន ភេទប្រុស អាយុ ៤១ឆ្នាំ ជាកសិករ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី រងបួសស្រាល ជិះម៉ូតូមិនពាក់បមួកសុវត្ថិភាព និងអ្នករួមដំណើរឈ្មោះ យ៉ុង អាយុ ៨៨ឆ្នាំ ជាកសិករ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី រងរបួសធ្ងន់។ អ្នកស្លាប់ និងអ្នករងរបួសខាងលើនេះ រស់នៅស្រុកបាទី ខេត្តតាកែវ។

ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជូនអ្នករងរបួសធ្ងន់ស្រាលទៅមន្ទីរពេទ្យភ្លាមៗ ចំណែកសព ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់