ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេ​ម ៖ ខ្លាច​ហើយ​លុយ

​តារាចម្រៀង សំឡេង​ខ្លាំង​ដាច់​គេ​ជួរមុខ ក្នុង​ផលិតកម្ម ថោ​ន លោក ខេ​ម ត្រូវបាន​មហាជន​ស្គាល់​យ៉ាង​ច្បាស់ ថា​ជា​អធិរាជ​សំលេង ស្អក​សម័យកាល​ថ្មី និង​ជា​តារាចម្រៀង​ជួស​សំនៀង​ស្អក​របស់ តារាចម្រៀង​ជើងចាស់ លោក ហួរ ឡា​វី ។​

​ក្នុងចំណោម តារា​ប្រុសៗ​ទាំងអស់ គ្មាន​តារាចម្រៀង​ដួង​ណាមួយ ដែល​មានសំនៀង​ស្អក​ដូច ទៅនឹង ខេ​ម ឡើយ ក៏ប៉ុន្តែ​មាន តែ​ខេ​ម ម្នាក់​គត់​ដែល​អាច​មានសំនៀង​ស្អក​ដូច ទៅនឹង តារាចម្រៀង ជើងចាស់ ហួរ ឡា​វី តែប៉ុណ្ណោះ ។ ខេ​ម បើទោះបីជា​មាន​សំនៀង​ស្អក មែនពិត តែ​បទ​របស់​តារា​ដួង​នេះ ចេញ​មក​មួយៗ តែងតែ​ទទួលបាន​ការគាំទ្រ និង​សរសើរ​មិន​ដាច់​ពី​មាត់ ។​

​បទ​ចុងក្រោយ​របស់ ខេ​ម ដែល​ល្បីល្បាញ និង​ត្រូវបាន អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ពេញចិត្ត និង​ចែកចាយ ពីមួយ​ទៅមួយ ដោយ​សរសើរ​ថា ពិតជា​ពិរោះ និង​មាន​អត្ត​ន័យ បើទោះបីជា​បទ​នេះ យក​លំនាំ​តាម ប្រភព​ដើម​របស់​ខ្មែរ​ក៏ដោយ តែ បទ “​ខ្ញុំ​ខ្លាច​ហើយ​លុយ ” ពិតជា​ពិរោះ​មែន ។​

​អត្ថន័យ​នៃ​បទ “​ខ្ញុំ​ខ្លាច​ហើយ​លុយ​” គឹ​ចង់​និយាយ​អំពី ខេ​ម ដែល​ខ្លាច​លុយ ព្រោះ​តែ​ខ្លួន​ជា​អ្នកក្រ ហើយ​បាត់បង់​ស្នេហា ក៏​ព្រោះតែ​លុយ ដែល​ធ្វើឲ្យ ស ប្រែ​ខ្មៅ ស្មោះ ប្រែ​ក្បត់ និង​ធ្វើឲ្យ​ស្រី​ម្នាក់​ក្ប​ត់ខ្លួន ស្រ​វ៉ា​អ្នក​ស៊ីវិល័យ ។ បញ្ជាក់​ផង​ដែរ​ថា ទំនុកច្រៀង​បទ​នេះដែរ និពន្ធ​ដោយ កវី​វ័យក្មេង យឹម តា​ស្រង់ ៕​
ស្តាប់បទចម្រៀង “​ខ្ញុំ​ខ្លាច​ហើយ​លុយ​” ដូចខាង​ក្រោមនេះ៖

maxresdefault

មតិយោបល់