ព័ត៌មានជាតិ

សាហាវណាស់! បុរសម្នាក់ខឹងប្រពន្ធជំពាក់លុយធនាគារច្រើនស្ថាប័នពេក អា.កសម្លាប់ចោលយ៉ាងអាណោចអាធ័ម

កំពង់ស្ពឺ: នៅថ្ងៃទី០៣.០២.២០២១ វេលាម៉ោង០៩.០០នាទីសមត្ថកិច្ចបានចុះស្រាវជ្រាវ ករណីឃាតកម្ម កាលពីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៨ និង៤០នាទី នៅចម្ការស្វាយរបស់ឈ្មោះ ផាន់ នី ភេទស្រី អាយុ ៥៣ឆ្នាំ ស្ថិតនៅភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុក ស្រុកភ្នំស្រួច។
-សាកសពឈ្មោះ ជីម ផា ភេទស្រី អាយុ ៥៥ឆ្នាំ ជាអ្នកចាំចម្ការស្វាយ នៅភូមិឃុំខាងលើ។

ក្រោយការស្រាវជ្រាវ នៅថ្ងៃខែដដែល វេលាម៉ោង ២និង០០នាទី បានហៅ ឈ្មោះ ប៊ុត ផាន ភេទប្រុស អាយុ ៧០ឆ្នាំ (ត្រូវជាប្តីជនរងគ្រោះ) មកសាកសួរ។

ក្រោយការសាកសួរ ឈ្មោះ ប៊ុត ផាន បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព អា.ក និងកាប់ជាច្រើនកាំបិត ទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឲ្យស្លាប់ពិតប្រាកដមែន។

មូលហេតុ៖ ដោយសារខឹងនិងប្រពន្ធរបស់ខ្លួន ជំពាក់លុយធនាគារច្រើនស្ថាប័នពេក។

ករណីខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់