ព័ត៌មានជាតិ

នគរបាល​​ឃាត់ខ្លួន​នារី​ ២​នាក់​ ករណី​ជួញដូរ​​សារធាតុ​ញៀន​

​ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​១​ បាន​បាន​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រង់​ចំណុច​ដី​ផ្នូរខ្មោច​ ក្រុម​ទី​១​ ភូមិ​២​ សង្កាត់​ច្រាំង​ចំរេះ​១​ ដោយ​ឃាត់ខ្លួន​នារី​២​នាក់​ ដកហូត​សារធាតុ​ញៀន​៤​កញ្ចប់​ នៅ​ថ្ងៃ​ទី​៤​ ខែកុម្ភ:​ ឆ្នាំ​២០២១​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ហៃ​ ស្រី​កា​ ភេទ​ស្រី​ អាយុ​ ២១​ឆ្នាំ​ មាន​ទីលំនៅ​ស្នាក់​នៅ​ ភូមិ​ផ្សារ​លិច​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ មុខរបរ​មិន​ពិតប្រាកដ​។​

​ជនសង្ស័យ​ឈ្មោះ​ លឹ​ម​ ច​ន្នី​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ព្នៅ​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ មុខរបរ​មិន​ពិតប្រាកដ​ ។​ ក្នុងនោះ វត្ថុ​តាង​ដកហូត​មាន​ម្សៅ​ ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​ ០៤​ កញ្ចប់​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​ខណ្ឌ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​ន៏​តាម​នីតិវិធី​ ៕

មតិយោបល់