ព័ត៌មានជាតិ

ម៉ាឡេស៊ី ទុកពេល៤៨ម៉ោងឱ្យបុគ្គលិកទូតកូរ៉េខាងជើងទាំងអស់ចាកចេញពីប្រទេស

 

(គូឡាឡាំពួរ)៖ ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះបានទុកពេល៤៨ម៉ោង ដើម្បីឱ្យបុគ្គលិកទូតកូរ៉េខាងជើងទាំងអស់ចាកចេញពីប្រទេសរបស់ខ្លួន ជាការឆ្លើយតបទៅនឹងទីក្រុងព្យុងយ៉ាងដែលបានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងគូឡាឡាំពួរ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសម៉ាឡេស៊ីបានថ្កោលទោសកូរ៉េខាងជើង ជុំវិញការផ្ដាច់ទំនាក់ទំនងការទូតនេះដោយចាត់ទុកថាវាជាទង្វើ «អមិត្ត និងគ្មានលក្ខណ:ស្ថាបនា» ទាល់តែសោះ។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថា ម៉ាឡេស៊ីនឹងបិទស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងព្យុងយ៉ាង រីឯបុគ្គលិកក្នុងស្ថានទូត កូរ៉េខាងជើងប្រចាំទីក្រុងគូឡាឡាាំពួរទាំងអស់មានពេល៤៨ម៉ោង ដើម្បីចាកចេញពីប្រទេសម៉ាឡេស៊ី។

ការសម្រេចចិត្តខាងលើរបស់ម៉ាឡេស៊ី កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើង នៅថ្ងៃសុក្រសប្ដាហ៍នេះដែរបានប្រកាសផ្តាច់ចំណងការទូតជាមួយម៉ាឡេស៊ីជាការឆ្លើយតប ទៅនឹងអាជ្ញាធរនៃប្រទេសនេះដែលបានចាប់បញ្ជូនពលរដ្ឋកូរ៉េខាងជើងម្នាក់ ទៅកាន់សហរដ្ឋអាមេរិក កាលពីដើមខែមីនានេះ ពីបទមានជាប់ពាក់នឹងការលាងលុយ កខ្វក់។ តែកូរ៉េខាងជើងបានចាត់ទុក ទង្វើបស់ម៉ាឡេស៉ីថាជា «ឧក្រិដ្ឋកម្មដែលមិនអាចអត់ឱនឲ្យបាន» ប្រព្រឹត្តទៅក្រោម «ការស្តាប់បង្គាប់ដោយងងឹតងងុល» ព្រោះតែសម្ពាធរបស់សហរដ្ឋអាមេរិក ហើយពលរដ្ឋរបស់ខ្លួនធ្វើជំនាញស្របច្បាប់៕

មតិយោបល់