ព័ត៌មានជាតិ

ព្រោះតែករណីមួយនេះ! ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន អស់រយៈពេលជិត៣ឆ្នាំ

កណ្ដាល: នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១០និង ៣០នាទី កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងដីកាបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងខេត្តកណ្តាល នៅចំណុចភូមិបែកចាន ឃុំបែកចាន ស្រុកកអង្គស្នួល ខេត្តកណ្ដាល ។

កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក បានសហការជាមួយកម្លាំងប៉ុស្ដិ៍បែកចាន ធ្វើការចាប់ខ្លួនមុខសញ្ញាឈ្មោះ ហេង បូណា ហៅទូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទអំពើលួច ប្រព្រឹត្តនៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ។

ដីកាលេខ៧១៧ ដកប/២០២០ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ របស់លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកណ្ដាល ។ ដីកាបង្គាប់ឲ្យនាំខ្លួនពីបទប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ។

ដីកាលេខ០៦២ ន/២០២១ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់លោក អឿង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ។ ករណីនេះ ជនសង្ស័យខាងលើ ត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់