ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកគូទរថយន្តដឹកដែក កំពុងចតលើចិញ្ចើមផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើង បន្ទាប់ពីជិះម៉ូតូបុកគូទរថយន្តស្ទូចដឹកដែក កំពុងចតលើចិញ្ចើមផ្លូវបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១ និង៤៥នាទីរសៀលថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស្ទូចដឹកដែកម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-42930 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងទៅដល់ចំណុចកើតហេតុ បានចតរថយន្តនៅខាងផ្លូវបន្ទាប់មកក៏មានបុរសម្នាក់ ដែលបើកបរម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HS-6859 ធ្វើដំណើរស្របទិសពីជើងទៅត្បូងទៅដល់ចំណុចកើតហេតុ ស្រាប់តែវាក់អឺជ្រុលទៅបុកគូទរថយន្តប ណ្ដាលឲ្យបាក់ជើងរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់