ព័ត៌មានជាតិ

សូមជួយស៊ែរផងបងប្អូន!! បុរសម្នាក់ត្រូវរថយន្តគៀម៉ូតូដួល រួចកិនជាន់ស្លាប់ភ្លាមៗ កំពុងស្រាវជ្រាវរកសាច់ញាតិ

ព្រះសីហនុ: នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៩ព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តគៀម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩១~១៩២ ភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-9131 ធ្វើដំណើរពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) បានគៀប៉ះម៉ូតូ ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1N-9758 មានទិសដៅស្របគ្នា ហើយកិនពីលើអ្នកបើកបរម៉ូតូ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

កើតហេតុភ្លាមៗសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ ដោយកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូយកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកអ្នកបើកបររថយន្ត HINO បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕

មតិយោបល់