ព័ត៌មានជាតិ

កុដិព្រះសង្ឃមួយកន្លែងឆេះខ្ទេចដោយបុរសម្នាក់ដុតគ្មានហេតុផល

ពោធិ៍សាត់: កាលពីវេលាម៉ោង៨ និង២៥នាទី ព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១ ត្រង់ចំណុចក្នុងបរិវេណ(វត្តស្បូវរីក)ស្ថិតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលកុដិចំណាស់របស់ព្រះសង្ឃ១ខ្នងក្នុងបរិវេណវត្តអារាមមួយកន្លែង ត្រូវបានព្រះអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ។

 

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុលើកឡើងថា ករណីគ្រោះអគ្គិភ័យឆាបឆេះកុដិព្រះសង្ឃខាងលើដែលសង់អំពីឈើដំបូលប្រក់ក្បឿង(ចាស់)១ខ្នង ដែលមានទំហំទទឹងប្រវែង៧ម៉ែត្រ គុណនិងបណ្ដោយប្រវែង៨ម៉ែត្រ(ឆេះអស់ទាំងស្រុង)ឯការខូចខាតសម្ភាររួមមាន: រថយន្តល្បែងលេងកម្សាន្ត(ក្មេងៗ)ចំនួន៧គ្រឿង កោដិដាក់ធាតុចំនួន៤ ។

មន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលលាចបានឲ្យដឹងដែរថា ករណីអគ្គិភ័យឆាបឆេះខាងលើ បង្កឡើងដោយជនសង្ស័យឈ្មោះ កែវ សំណាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅខេត្តបាត់ដំបង មាន(សតិមិនប្រក្រតី) បច្ចុប្បន្ន បញ្ជូនទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់