ព័ត៌មានជាតិ

ករណីផ្ទុះអាវុធនៅភោជនីយដ្ឋាមហាលាភ៩៩៩៩ ស្ថិតនៅ ក្រុងសៀមរាបពេលនេះកំពុងធ្វើការស៊ើបអង្កេត

សៀមរាប: យោងតាមផេករបស់ GRK News បានឲ្យដឹងថា​ ខ្ញុំឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណ: និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឲ្យបានជ្រាបថា កាលពីយប់ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ ២០២១ វេលាម៉ោង៩និង១០នាទី នៅភោជនីយដ្ឋានមហាលាភ៩៩៩៩ ស្ថិតនៅ ក្រុងសៀមរាប ។ មានករណីបង្ករបួសស្នាម និងផ្ទុះអាវុធ ដែលបង្កឡើងរវាងអ្នកផឹកសុី ក្នុងនោះមានបុគ្គលិកកងរាជអាវុធហត្ថម្នាក់ ដែលជាជនរងគ្រោះរបួសក្បាល និងជាអ្នកប្រើអាវុធបង្កការភ្ញាក់ផ្អើលប៉ុន្តែមិនបង្កឲ្យមានការរងរបួសឬបះពាល់ដល់ជីវិតមនុស្ស សត្វ ខូចខាតសម្ភារ:នោះទេ ។

ក្រោយកើតហេតុកងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់វិធានការឃាត់ខ្លួននាយអាវុធហត្ថបង្កសម្លេងផ្ទុះ នៅក្នុងបន្ទាយ និងដកហូតអាវុធមករក្សាទុក ព្រមទាំងបើកធ្វើការស៊ើបអង្កេត ចំពោះករណីហិង្សាដោយចេតនា ក្នុងរឿងហេតុខាងលើទៅតាមនីតិវិធី និងអនុវត្តវិន័យកងទ័ពចំពោះបុគ្គលិកកងរាជអាវុធហត្ថ។ ព្រមទាំងចាត់វិធានការតាមច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធនឹងអំពើហិង្សា ការបង្កការភ័យខ្លាចទាំងអស់ ។

ដូចបានជម្រាបជូនខាងលើសូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប ៕

 

មតិយោបល់