ព័ត៌មានជាតិ

រថយន្តLEXUS GS300 ស្លាកលេខ ភ្នំពេញ 2AV-4744 ពន្លះកង់បីឥណ្ឌាពីក្រោយប៉ើងជាង១០ម៉ែត្រ និងបាក់បង្គោលលេខផ្លូវ១ដើម និងរងបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងបោះពួយយ៉ាងជ្រុលទៅបុកកង់បីឥណ្ឌាកំពុងឈប់ស្តុបពេញទំហឹង ប៉ើងជាង១០ម៉ែត្រ និងបាក់បង្គោលលេខផ្លូវបាក់១ដើម និងរងរបួសធ្ងន់និងស្រាល៣នាក់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែង និងផ្លូវ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

យោងតាមប្រភពពីកន្លែងកើតបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក LEXUS GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ AV4744 បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងពីលិចទៅកើតបោះពួយយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1T-2955 បានឈប់ស្តុបចំពីក្រោយពេញទំហឹងប៉ើងជាង១០ម៉ែត្រ បណ្ដាលឲ្យកង់បីបន្តទៅបុកបង្គោលលេខផ្លូវបាក់១ដើម និងរងរបួសធ្ងន់ស្រាល៣នាក់ត្រូវបានរថយន្តគ្លីនិចឯកជនសុខលាភមេត្រីដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កនិងកង់បីឥណ្ឌារងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់