ព័ត៌មានជាតិ

មនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ករណីរថយន្ត ២គ្រឿងបុកគ្នា

ក្រចេះ: នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១០និង១០នាទីយប់ ត្រង់ចំណុចភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលលេខ៤០៩-៤១០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុករថយន្ត បញ្ច្រាសទិសគ្នា ។

បង្កឡើងដោយរថយន្តម៉ាក សាំងយ៉ុង ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរដោយឈ្មោះ កង រតនា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ និងរួមដំណើរជាមួយទី១ឈ្មោះ សុខ ថាល់ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ទី២ឈ្មោះ សោម ផល្លា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានមកបុករថយន្តម៉ាក ហ៊ីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3033 អ្នកបើកបរឈ្មោះ ជា សុជាតិ (គ្មានរបួសរត់គេចខ្លួន) ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូង ។

ករណីនេះបណ្ដាលឲ្យ៖
១-ឈ្មោះ កង រតនា អ្នកបើកបររថយន្តសាំយ៉ុង ស្លាប់នៅកន្លែងកើតហេតុ ។
២-ឈ្មោះ សុខ ថាល់ អ្នករួមដំណើរជាមួយរថយន្តសាំងយ៉ុង ស្លាប់នៅកន្លែងកើតហេតុ ។
៣-ឈ្មោះ សោម ផល្លា អ្នករួមដំណើរជាមួយរថយន្តសាំងយ៉ុងស្លាប់នៅកន្លែងកើតហេតុ ។
សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មូលហេតុ៖ វ៉ាជែង។

រថយន្តខូចខាតធ្ងន់ ២គ្រឿង (រថយន្តតូច០១គ្រឿង/រថយន្តធំ០១គ្រឿង) ត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុក យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀងបណ្ដោះអាសន្ន ៕

មតិយោបល់