ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរដឹកទំនិញចូលពីវៀតណាម ករណីគោះទ្វារផ្ទះគេ ដោយគ្មានមូលហេតុ

តាកែវ: កាលពីថ្ងៃ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ព.ស២៥៦៤ ត្រូវថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១
នៅវេលាម៉ោង ១១និង៨នាទី នៅផ្ទះជនរងគ្រោះឈ្មោះ វង្ស ផាន់នី ភេទស្រី អាយុ ៤៨ឆ្នាំ ទីលំនៅបច្ចប្បន្ នភូមិកំពង់ជ្រៃ ឃុំស្មោង
ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរដឹកទំនិញចូលពីវៀតណាម។

ជនសង្ស័យឈ្មោះ ប្រឹម វី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិពោធ៌ ឃុំព្រះបាតជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានមុខរបរបើកបររថយន្តដឹកទំនិញឲ្យជនរងគ្រោះ។

មុនពេលកើតហេតុជនសង្ស័យបាន បើករថយន្តម៉ាក សាំយ៉ុង របស់ជនរងគ្រោះ ដែលខ្លួនបើករាល់ថ្ងៃមកផ្ទះជនរងគ្រោះ រួចក៏ផ្លោះរបងចូលទៅអង្រួនទ្វារផ្ទះជនរងគ្រោះឲ្យបើកទ្វារដោយពុំមានមូលហេតុ តែជនរងគ្រោះមិនបើកទ្វារទេ។ ផ្នែកជំនាញបានឃាត់ខ្លួនជនសង្ស័យតាមពាក្យបណ្តឹងជនរងគ្រោះដើម្បីកសាងសំណុំរឿងតាមនីតិវិធីក្រោយពីកើតហេតុភ្លាមៗ៕

មតិយោបល់