ព័ត៌មានជាតិ

បើកភ្នែកមិនទាន់មកលួចម៉ូតូគេ! ចាប់បានម្នាក់វាយឡើងទ្រោម

ភ្នំពេញ: ចោរកាច់កម៉ូតូចំនួន២នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូទាំងព្រលឹមតែត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋឃើញដេញចាប់បានម្នាក់ប្រគល់ឲ្យសម្ថកិច្ចវាយខ្នោះនិងម្នាក់ទៀតរត់រួច។

ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលេខ៩០ កែង៤៧ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យឈ្មោះ ងួន ចាន់ថន ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាកនៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឡេង សុខុម ភេទស្រី អាយុ១៩ ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា ខណ:ជនរងគ្រោះបានត្រលប់មកពីធ្វើការវិញបានចាក់សោម៉ូតូទុកនៅខាងក្រោមផ្ទះ រួចក៏បានឡើងទៅលើផ្ទះ ដើម្បីងូតទឹកដូរខោអាវត្រលប់ទៅធ្វើការវិញ ស្រាប់តែលឺសម្លេងជនសង្ស័យធ្វើសកម្មភាពកាច់កម៉ូតូម៉ាកនិច ពណ៌ស បិទស្កុតពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BO-9463 និងបណ្ដើរម៉ូតូចេញប្រហែលជា១០០ម៉ែត្រគាត់ក៏រត់ចុះមកឃើញក៏ស្រែកថាចោរ ក៏ត្រូវប្រជាពលរដ្ឋនៅកន្លែងនោះរត់ដេញចាប់បាននៅចំណុចមុខរោងជាងជួសជុលនាយទាហានជើងទឹកស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចដកហូតវត្ថុតាងពីជនសង្ស័យមាន ដែកស្រួចសំរាប់កាចក ម៉ូតូនិងដែកលួសសម្រាប់ឆ្កឹះសោ ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរនៅប៉ុស្តិ៍នគរបាលស្រះចកនឹងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

//youtu.be/OgjFwwnluLY

មតិយោបល់